khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយនឹងក្រុមការងារបច្ចេកទេសរៀបចំកសាង និងអនុវត្តថវិកាកម្មវិធី ឆ្នាំ២០២១
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយនឹងក្រុមការងារបច្ចេកទេសរៀបចំកសាង និងអនុវត្តថវិកាកម្មវិធី ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការដ្ឋាន និងនាយកដ្ឋានហិរញ្ញវត្ថុស្តីពី ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំកសាង និងអនុវត្តថវិកាកម្មវិធីឆ្នាំ២០២១ របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងបញ្ហាផ្សេងៗ ដោយពីការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គលេខាធិការរងព្រឹទ្ធសភា ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ទាំង៥ និងអគ្គាធិការដ្ឋាន អមដោយមន្ត្រីទទួលបន្ទុករៀបចំថវិកាកម្មវិធី១រូបរបស់អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន និងក្រុមការងាររៀបចំកសាងថវិកាកម្មវិធីនៃនាយកដ្ឋានហិរញ្ញវត្ថុ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក